(​ភ្នំពេញ​)៖ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន​១០,០០០​ដុល្លារ​អាមេរិក ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២​។​

នា​កន្លងមក ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក និង​លោកជំទាវ តែងតែ​ចូលរួម​បរិច្ចាគ​ថវិកា​ជា​រៀងរាល់ឆ្នាំ​ជាមួយ​កាកបាទក្រហមកម្ពុជា​ក្នុង​ឱកាស​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ហើយ​ក៏​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​

សូមជម្រាបថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​កាកបាទ​ក្រហម​ក្រហម​កម្ពុជា​ក្នុង​ឱកាស​ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២២ ដើម្បី​ឱ្យ​សមាគម​ជាតិ​មួយ​នេះ​មាន​ធនធាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ឬ​សូម​វេរ​ចូល​គណនី​ធនាគារ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ដែល​មាន​លេខ​គណនី​ដូចខាងក្រោម​៖
* ប្រាក់រៀល​៖ 100004348127
* ប្រាក់​ដុល្លារ​អាមេរិក​៖ 300001709996
​ចំពោះ​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​៖
* លោកជំទាវ ពុំ ចន្ទី​នី លេខ​ទូរស័ព្ទ​៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារី​សោ​ភ័គ លេខ​ទូរស័ព្ទ​៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេ​លីត លេខ​ទូរស័ព្ទ​៖ ០១៧ ២៤៨ ៨៨៨