(​កំពង់ចាម​)៖ ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីតាំង​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម​ថ្មី ស្ថិតនៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​អគារ​សេនាធិការដ្ឋាន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម​ថ្មី​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង នាយរង​សេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​/​ខេត្ត លោក​ឧកញ៉ា មន្ត្រី​ជុំវិញ​ខេត្ត ព្រមទាំង​នាយ នាយរង​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ផង​ដែរ​៕