​នា​រសៀល ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល​ថវិកា ចំនួន ៥០០០​ដុល្លារ និង ទឹក​សុទ្ធ​៥០០​យួរ របស់ លោក​ឧកញ៉ា អុឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាល​ដា ល​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ថវិកា និង ទឹក​សុទ្ធ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕