នៅ​ថ្ងៃ​ទី ( 13/02/2022 )​បងប្អូន​ប្រជាព​រដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី VIP ទាំងអស់​កើត​ទុក​មិន​សុខចិត្ត​ទៅ​លើ​ម្ចាស់​បុរី វី អា​យ ភី ដែល​ដំឡើង​លុយ​ទឹក​មិន​បាន​ផ្តល់​ដំណឹង​ដល់​បងប្អូន​ប្រជាព​រដ្ឋ​នៅក្នុង​បុរី VIP រាប់​រយ​គ្រួសា​រសោះ​ដោយ​មិន​បាន​ផ្តល់​ពត័មាន​ដល់​ពួកគាត់​ដែល​រស់នៅ​ក្នុង​បុរី VIP នោះទេ ហើយក៏​បាន​ដាក់​តម្លៃ​ឡើងកាន់​តែ​ថ្លៃ​បើ​និយាយ​រឿង​តម្លៃ​ពីមុន <​គឺ ១​គី​ប 1000៛> តែ​ឥឡូវ​គាត់​ដំឡើង <១​គី​ប 2000៛ > ។​

​ចាប់តាំងពី​ប្រពន្ធ​លោក វ៉ន វណ្ណះ ឈ្មោះ ង៉ូវ រស់ គាត់​ប្រើ​ច្បាប់​ព្រៃ​មក​ប្រើ​ដាក់​បងប្អូន​នៅក្នុង​បុរី ហើយ​គាត់​គ្រប់គ្រង​ផ្តាច់ការ​មិន​មាន​ការគិត​ធ្វើ​អី​ចង់តែ​ឈ្នះ​គេ ហើយ​គិត​តម្លៃ​ថ្លៃ​ក្នុង មួយ​ផ្ទះ​ជិត <100000 ៛ > ។ អ្នកខ្លះ​អស់​ជិត 10​ម៉ឺន ជាង នាក់​ខ្លះ​មិន​ដែល​នៅផ្ទះ​អស់​ជិត 7 ម៉ឺន​ជាង តើ​បងប្អូន​ជនរួមជាតិ​ហើយ​និង​ថ្នាក់ដឹកនាំ​ធំៗ ទង្វើ​ដែល​គាត់​បាន​ធ្វើ​តើ​ត្រូវ​ឬ​ខុស សូម​បងប្អូន​ជួយ​ពិចារណា​ដោយ​ការ​គួរ​បើ​និយាយ​ពី​តម្លៃ​ថ្លៃ​ជាង​ទឹក​រដ្ឋ​ច្រើន ចំពោះ​គាត់​វិញ​បើ​គេ​ធ្វើ​ដាក់​គាត់​វិញ​តើ​គាត់​ឈឺចាប់​ដែរ​ទេ​?

​បើ​និយាយ​រឿង​ទឹក​វិញ បូម​មកពី​អណ្តូង​ខាងក្រោយ​បុរី មុជ​ម្តងរ​មាស់​ណាស់ មិនដឹង​ធ្វើ​មិច​បើ​ទេ ដោយសារ​មិន​មាន​ទឹក​រដ្ឋ​ចូល​មក​មិន​បាន ខ្ញុំ​ក្តោប​ព័ត៌មាន​ច្បាស់ បើ​និយាយ​រឿង​បង់លុយ​ប្រចាំខែ​ថ្លៃ​ផ្ទះ​វិញ​លើស​តែ 2 ថ្ងៃ ក៏​គាត់​ពិន័យ​គេ​ចាប់ពី <$21.45> បើ​ការប្រាក់​របស់់គាត់​សាហាវ បើ​ខែក្រោយ​មិន​បង់​អោយ​គាត់​និង​គុណ​បន្តទៀត នេះ​បើ​តាម​ការ​ក្តោប​ព័ត៌មាន​ទៅលើ​ប្រជាព​រដ្ឋ​ដែល​រស់នៅ​បុរី វី អា​យ ភី គឺ​អ្នកក្រ ច្រើន​ជាង​អ្នក​មាន​បើ​មុខ របរ វិញ​អ្នក​ខ្លះ​រើស​អេតចាយ ដើរ​ទិញ​អេតចាយ​បន្តិចបន្តួច​គ្រាន់តែ​ចិញ្ចឹមជីវិត ឬ​ឯ​អ្នកខ្លះ​រត់​កង់​បី​ដើម្បី​ផ្សែរ​ផ្សំ​លុយ​ជាមួយ​កូន​របស់​គាត់​បង់​អោយ​បុរី​ផង​ទុក​ចាយ​ផង​អ្នកខ្លះ​គាត់​ធ្វើការ​រោងចក្រ​ដើម្បី​បាន​លុយ​បង់​ថ្លៃ​ផ្ទះ​ផង​និង​ទឹក​ផង​ចាយវាយ​ផង​ហើយ​កូន​រៀន​ទៀត តើ​គាត់​ធ្វើ​អញ្ចឹង​សម​ដែរ​ឬ​អត់​បងប្អូន​ជួយ​គិត​ទៅ​មើល សូម សម្តេច ពុក និង សម្តេច ម៉ែ ជួយ​មើល​កូនចៅ​ផង សូម ឯកឧត្តម ខួ​ង ស្រេង អភិបាលខណ្ឌ រាជធានី​ភ្នំពេញ ជួយ​ដល់​ប្រជាព​រដ្ឋ​យើង​ផង​ហើយ លោក ស្រី អភិបាល ខណ្ឌ ដង្កោ ជួយ​ត្រួតពិនិត្យ​មើល​ម្ចាស់​បុរី វី អា​យ ភី ដែល​ធ្វើ​ដាក់​ប្រជាព​រដ្ឋ​របស់​លោកស្រី​ផង ដើម្បី​សន្លឹក ឆ្នោត​ថ្នាក់ដឹកនាំ​ថ្នាក់​ភូមិ​ឃុំ​ទាំងអស់គ្នា​ជា​ទី បញ្ចប់​សូម​ជូនពរ​ដល់​សម្តេច ពុក និង សម្តេច ម៉ែ អោយ​សុខភាព​ល្អ​ជា​ម្លប់​ដល់​កូនចៅ ពី​ខ្ញុំ​ចាងហ្វាង​រង Vannak ក្នុង​អង្គភាព ព័ត៌មាន អភិ​វ​ឌ្ឈ​សង្គម​ដើម្បី​សម្តេច​ពុក និង សម្តេច ម៉ែ ជាទីគោរព​! ៕