ខេត្តកំពង់ចាម ៖ នៅថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរង លោកប្រធានមន្ទីរជំនាញ មន្ត្រីគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ ខេត្តកំពង់ចាម អាជ្ញាធរស្រុកកោះសូទិន និងឃុំពង្រ បានបន្តអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ផ្លូវការលកៅស៊ូ DBST ១ខ្សែប្រវែង២.៦៩៧ម៉ែត្រ។
ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តមអភិបាលខេត្ត បានឯកឧត្តម ណែនាំដល់មន្ត្រីបច្ចេកទេសកម្រោង ត្រូវចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងការសាងសង់ផ្លូវបានជាប់ជាប្រចាំ និងណែនាំដល់អ្នកទទួលការ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពរឹងមាំផ្លូវ។
គួរបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ទទឹង៥ម៉ែត្រ ប្រវែង២.៦៩៧ម៉ែត្រ ដែលតភ្ជាប់ពីឃុំពង្រ ទៅឃុំមហាលាភ ស្រុកកោះសូទិន ជាផ្លូវអន្តរឃុំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកកសិផលរបស់បងប្អូនប្រជាកសិករក្នុងឃុំ។ ផ្លូវមួយខ្សែនេះប្រើប្រាស់ថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែកក្តដាខាងមុខនេះ ហើយប្រើរយៈពេល៣ខែសម្រាប់ការសង់សង់៕