​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​មករា ឆ្នាំ​២០២២​នេះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៤ ជូន​យោធិន និង​គ្រួសារ​យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩​។​

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ​ទាំងអស់​បាន​បង្ហាញ​នូវ​សេចក្តី​សប្បាយរីករាយ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូសទី​៤ (Pfizer) និង​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​បាន​ឆាប់រហ័ស​ទាន់សភាពការណ៍​៕