ខេត្តកំពង់ចាម ៖ នានៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកំពង់សៀម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ហើយសម្រេចបានប្រមាណ ៩០% ។
បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៤យាង ចូល៨៥ព្រះវស្សា ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជាន់ខ្ពស់ក្នុងសាលាខេត្តចុះ ពិនិត្យការដ្ឋានសាងសង់ស្ពានហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ។
សូមបញ្ជាក់ថា ស្ពានហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយសម្រេចបានប្រមាណ ៩០% ហើយគ្រោងឲ្យដំណើរការនៅដើមខែកក្តដាខាងមុខនេះ៕