​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្រុកចូល​សម្បុក​ក្រុមចោរប្លន់​ផ្ទះ​អ្នកល​ក់ឡេ អ៊ាន សៀវ​ម៉ី ប្រមូល​បាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ និង​ដកហូត​អាវុធ​ចំនួន​5​ដើម​(​វែង​១​ដើម ខ្លី​៤​ដើម​)​។

​អាវុធហត្ថ​ភ្នំពេញ កំពុង​បន្ត​និតិ​វិធី​លើ​មនុស្ស​ពាក់ព័ន្ធ ក្នុង​ចំណោម​មនុស្ស​ដែល​ឃាត់​ខ្លូន​ចំនួន​១២​នាក់​(​ប្រុស​៩​នាក់ ស្រី​៣​នាក់​)​។​
#PhnomPenhGRK