(​ភ្នំពេញ​)៖ នា​រសៀល ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ សន្តិសុខ​សណ្តាប់ធ្នាប់​ជុំវិញ​បរិវេណ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ក្នុង​ពិធី​ប្រជុំ​នេះ​ដែរ មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១ និង​មេបញ្ជាការ​តាម​គោលដៅ​ផងដែរ​៕