នៅក្នុង​ឱកាស​ដ៏​នក្ខត្គ​ឫក្ស ចម្រើន​ជន្មាយុ គម្រប់​៦៧​ឆ្នាំ​ឈានចូល​៦៨​ឆ្នាំ ត្រូវ​នឹង​ថ្ងៃ​ពុធ ១១​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​នាម​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​កងរាជអាវុធហត្ថ​ទាំងមូល​និង​ខ្លួន​ខ្ញុំ​ព្រន​នឹង​ភរិយា ខ្ញុំបាទ​មានក្តី​សោមនស្ស​រីករាយ​និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតន​ត្រ​យ័ កែវ​ទាំងបី​និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​តាម​បីបាច់​ថែរក្សា​« សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​»​សូម​បាន​នូវ​កាយពល​មាំមួន​បញ្ញាញាណ​ភ្លឺ​ថ្លា ប្រាជ្ញា​ឈ្លាសវៃ សុខភាព​ល្អ​បិ​របូរ​ណ៍ អាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ​ស្ថាបន័​កាកបាទក្រហម​កម្ពុជា​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។​
​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ខ្ញុំបាទ​សូម​សម្តែង​នូវ​ការគោរព កោតសរសើរ​ដោយស្មោះ ចំពោះ​សកម្មភាព​របស់​«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​»​ដែល​បាន​ដឹកនាំ​ស្ថាបន័​កាកបាទក្រហម​កម្ពុជា ឆ្ពោះទៅរក​ភាព​ជោគ​ជយ័​ជា​បន្តបន្ទាប់ ធ្វើឱ្យ​កិត្យានុភាព​កាកបាទក្រហមកម្ពុជា កាន់តែ​មាន​ភាពល្បីល្បាញ​ទាំង​ក្នុង​តំបន់​និង​លើ​ឆាក​អន្តរជាតិ​។​

«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​»​ជា​ថ្នាក់ដឹកនាំ​មួយរូប​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​គុណធម៌ និង​មាន​វីរភាព​ដ៏​ប្រពៃ​ថ្លៃថ្លា ដោយ​«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​»​តែងតែ​មាន​វត្តមាន​គ្រប់ពេលវេលា ក្នុង​ការចុះ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ជូ​ប​គ្រោះមហន្តរាយ​នានា​ទូទាំង​ប្រទេស ផ្តល់​ភាព​កក់ក្តៅ​និង​ជាទី​ពំ​នាក់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ស្ថិតក្នុង​កិច្ច ទប់ស្កាត់​នឹង​ជំងឺ​កូវី​ដ​.១៩ នា​ឆ្នាំ​២០២១​នេះ​កាកបាទក្រហមកម្ពុជា​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​បំផុត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូលរួម​ជួយ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​នឹង​ក្រីក្រ ដោយហេតុនេះ​ហើយ​យើងខ្ញុំ​មាន​មោទនភាព​ដែល​«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» បាន​ទទួល​គោរមងារ​ជា​«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» ពី​ព្រះមហាក្សត្រ​ខ្មែរ «​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​» នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ ២០១៣​។​

​ជាថ្មី​ម្តងទៀត​តាង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក តាម​ជួយ​ថែរក្សា​«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​» ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​ជូ​ប​ប្រទះ​នូវ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាន​ឃ្លាត​ឡើយ​។​
​សូម​«​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួល​នូវ​ការគោរព​ដ៏​ស្មោះ​អំពី​ខ្ញុំ »​។​