នៅ​ថ្ងៃ​ទី​១​ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ពេល​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះសីហនុ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​មោទនភាព​ជា​មួយ​នឹង​កា​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅ​ខេត្ត​ព្រះសីហនុ ដោយ​សម្តេច​បាន​ពោល​ថា «​ខ្មែរ​ធ្វើ​បាន​»​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ពាក្យ «​ខ្មែរ​ធ្វើ​បាន​» គឺជា​ពាក្យ​បង្ហាញ​ពី​មោទនភាព​ជាតិ ដែល​ខ្មែរ​គ្រប់​ជំនាន់​ធ្វើបាន​។ ខ្មែរ​ធ្វើ​អង្គរវត្ត និង​ប្រាសាទ​ដទៃទៀត ហើយ​ពាក្យ «​ខ្មែរ​ធ្វើ​បាន​» នៅ​ខេត្ត​ព្រះសីហនុ​នេះ គ្រាន់​ជា​ការបញ្ជាក់​ពី​សមិទ្ធផល​ជាតិ ដែល​ខ្មែរ​ជំនាន់​ក្រោយ​ធ្វើ​បាន​ប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃ​អនាគត​ក៏​ខ្មែរ​នៅ​តែ​ធ្វើ​បាន​ជានិច្ច​៕