ដោយ​ក្តីយកចិត្តទុកដាក់ និង ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​អោយបាន​ល្អ កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ជារឿយៗ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន តែង​ក្រើន រំលឹក​ដាស់តឿន​អោយមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ។​

​ជា​រៀងរាល់ថ្ងៃ​សូម​បងប្អូន​ជនរួមជាតិ​មានការ​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​។ ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូវី​ដ​១៩​នេះ គឺ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់​។ ដូច​បងប្អូន​បាន​ឃើញស្រាប់​ហើយ​មាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​កំពុង​បិទ​ប្រទេស បិទ​ព្រលានយន្តហោះ បិទ​សាលារៀន​រួម​ទាំង​នៅ​កម្ពុជា​យើង​ផងដែរ​។​

​ទោះបី​កម្ពុជា​យើង​ចំនួន​អ្នក​បាន​ព្យាបាល​ជា​មាន​ចំនួន​ច្រើន ហើយ​អត្រា​ឆ្លង​រោគ​ក៏​មិន​បាន​កើនឡើង ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​មិន​ត្រូវ​ធ្វេសប្រហែស​មើលស្រាល​បណ្តែត​បណ្តោយ​ខ្លួន​អោយ​ងាយ​រងគ្រោះថ្នាក់​ដែរ​។ មកទល់​ពេល​នេះ​ជំងឺ​ឆ្លងកូវី​ដ​១៩ គ្មាន​ថ្មាំ​ព្យាបាល​ទេ​។ អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ថា​នៅ​លើ 216 ប្រទេស​គឺ​មាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ប្រមាណ 7,039,918 នាក់​ហើយ ហើយ​ចំនួន​អ្នកស្លាប់​ក៏​បាន​កើនឡើង​ប្រមាណ 404,399 នាក់​ដែរ​។​

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ សូម​បងប្អូន​ជនរួមជាតិ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល​ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​ដោយ​មិន​ត្រូវ​ខ្មាស់អៀន ឬ​ស្មានៗ​គិត​ថា​មិន​មាន​អ្វី​ឆ្លង​ទេ ឬ​គិត​ថា​ស្រុក​យើង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​អាច​សម្លាប់​មេ​រោគកូ​វីដ​នេះ​បាន គឺ​គិតបែបនេះ​មិន​ត្រឹមត្រូវ​ទេ គឺ​កំពុង​ប្រថុយ​ខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​នេះហើយ​។ សំខាន់​ពេល​នេះ​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង កូនចៅ និង​សមាជិក​ក្នុង​គ្រួសារ​កុំអោយ​ឆ្លង​រោគកូ​វីដ​នេះ ទោះ​បី​រស់នៅ​ទីក្រុង​ឬ​រស់​នៅ​តាម​ជនបទ​ស្រុក​ស្រែ​ចម្ការ​គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​ជាប់​ជានិច្ច​។​

​សូម​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​ប្រសិនបើ​មាន​ចម្ងល់​ឬ​ការសង្ស័យ​អ្វី​មួយ​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩ សូ​មខ​ល​ទាក់ទង​ទៅ​លេខ ១១៥ ជាបន្ទាន់​៕