នា​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​និង​បាន​អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​កម្មវិធី ត្រៀម​ទទួល​ស្វាគមន៍ ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ គណៈប្រតិភូ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដីឥដ្ឋ និង​អង្គភាព​ច្រកចេញចូល​តែ​មួយ របស់​រដ្ឋបាល​ស្រុក​កៀនស្វាយ ៕