​នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល ត្រីខកំប៉ុង ម៉ាក Mackerel ចំនួន ១៣១​កេស ពី លោក​ឧកញ៉ា សែ វេវ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​ឧកញ៉ា សែ វេវ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ត្រីខកំប៉ុង ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕