​យោងតាម​សេចក្តីជូនដំណឹង​ ចុះថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្តីពី ការ​ក្រើនរំលឹក​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ នឹងបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២១​ខាងមុខ ។

សេចក្តីជូនដំណឹងបានឱ្យដឹងថា ម្ចាស់​យានយន្ត​ដែល​មាន​គម្រោង​ប្រកាស​ពន្ធ​លើយានជំនិះ​របស់​ខ្លួន ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ ប័ណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​យាន​យន្ត ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ត្រូវ​ទៅ​ប្រកាស​ពន្ធ​នៅ​សាខា​ពន្ធដារ ខេត្ត​-​ខណ្ឌ និង​នៅតាម​ធនាគារ​ជា​ដៃគូ ។​

​ដោយឡែក​យានយន្ដ​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ស្ថាន​កុងស៊ុល អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ បច្ចេកទេស​របស់​រដ្ឋាភិបា​លបាល ត្រូវ​ស្នើ​សុំ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​នូវ​ល​តប​ត្រ​បង់ពន្ធ ដែល​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ។​

​ចំពោះ​រថយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​បាន​ល​តប​ត្រ​ព័ន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជួន និង​យានយន្ត​គ្រប់​ប្រភេទ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​) ឬ​(​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ (​តារាង​កើនឡើង និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​សេចក្តី​ជួន​ដំណឹង​ខាងលើ បាន​គូសបញ្ជាក់ថា ក្នុងករណី​ខកខាន​មិន​បាន​បង់ពន្ធ ទាន់ពេលវេលា​កំណត់​ខាងលើ​ទេ​ម្ចាស់​យានយន្ត នឹង​ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​តាម​ច្បាប់​ស្តីពី​សា​ពើ​ពន្ធ​ជា​ធរមាន​ ។

បន្ទាប់ពី​ការបិទបញ្ចប់ ការប្រមូលពន្ធនៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២១​ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ​ ដើម្បីចុះត្រួតពិនិត្យ​ការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា៕