​នា​រសៀល ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខណ្ឌដង្កោ បាន​ចាត់​ឲ្យ​ក្រុមការងារ​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​បរិវេណ​សាលាសង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​មណ្ឌល​សុខភាព សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម បង្កា​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ធានា​ដល់​សុវត្ថិភាព​ជូន​សមាជិក​ដែល​បម្រើ​ការងារ​ក្នុង​សាលា​សង្កាត់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​មណ្ឌល​សុខភាព សាក់​សំពៅ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ដែល​មក​ទំនាក់ទំនង​ការងារ​នៅ​ទីនោះ ទាំងអស់ ក្នុង​សហគមន៍ តាម​វិធានការ​ណែនាំ​របស់ ក្រសួង​សុខាភិបាល និង​ជំរុញ​ការអនុវត្ត នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា “៣​ការពារ ៣​កុំ​” ផងដែរ​៕