​ដោយ​អនុវត្ត​តាម​ការណែនាំ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ត្រៀមលក្ខណៈ រួចជាស្រេច ទាំង​កម្លាំង មធ្យោបាយ សម្ភារៈ ត្រៀម​ចូលរួម ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​អាច​នឹង​រងគ្រោះ ដោយសារ​ទឹកជំនន់ តាម​បណ្តោយ​ស្ទឹង ព្រែក​ត្នោត ដោយសារ​កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់ ត្រៀម​ប្រកាសអាសន្ន ប្រកបដោយ​ស្មារតី​ម្ចាស់ការ​ខ្ពស់​។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ត្រួត ពិនិត្យ​ស្ថានភាព​ទឹក​ស្ទឹង​ព្រែក​ត្នោត ព្រមទាំង​សិក្សា​ភូមិសាស្ត្រ​ជាក់ស្តែង ដែល​អាច​នឹងរង​ផល​ប៉ះពាល់​ពី​គ្រោះទឹកជំនន់ នៅក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះ​និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​បាន​ទាន់ពេលវេលា ក្នុងករណី​មាន​ទឹកជំនន់​មកដល់​។​