ដើម្បី​ទប់​ស្កាត​ការរីក​រា​ដាល​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា​ទាំងអស់គ្នា ម្តង​ហើយ​ម្តងទៀត សម្តេច​តេជោ តែងតែ​អំពាវនាវ និង​ទទូច​ស្នើសុំ សូម​បងប្អូន​ជនរួមជាតិ លោកយាយ លោកតា និង​ក្មួយៗ​យុវជន ចូលរួម រលក​ទី ២ នៃ​ការ​រាតត្បាត​ជំងឺ​ឆ្លងកូវី​ដ​១៩ ។ បើទោះបីថា កម្ពុជា​យើង​មាន​ចំនួន​អ្នក​ឆ្លង តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជាពិសេស នៅក្នុង​រលក​ទី​២​នៃ​ការ​ងើប​ឡើងវិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូវី​ដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​។

​អ្វី​ដែល​សំខាន់​បំផុត​នៅពេលនេះ​គឺ​ការថែរក្សា​អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជា​ទីស្រឡាញ់​នៅក្នុង​ក្រុម​គ្រួសារ កុំអោយ​ឆ្លង​មេ​រោគកូ​វីដ​១៩ អោយសោះ​។
​សូម​កុំអោយ​មាន​វិប្បដិសារី​កើតឡើង​ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្នន្ន​។​

​មក​ទល់​ថ្ងៃនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស ២១៧ ដែល​មាន​អ្នក​ឆ្លង​រោគ​បាន​កើន​ឡើង​ជាង​៥​លាន​នាក់​ហើយ (5,491,678) ហើយ​ស្លាប់​ជាង​30​ម៉ឺន​នាក់​ក្នុង​នោះ​កម្ពុជា​ក៏​មាន​អ្នក​ឆ្លង​ថ្មី​2​នាក់​ផង​ដែរ​។
​មកទល់ពេលនេះ មិនទាន់​មាន​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​នៅឡើយ​ទេ​។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់ ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជា​ប្រចាំ​ដោយ​ទឹក​អាល់កុល ឬ​ចឹល​សម្លាប់​មេរោគ​។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស ឬ​ខ្ទប់​ដោយ​ដៃ​នៅពេល​ក្អក ឬ​កណ្តាស ជាពិសេស​នៅក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូចជា​ទីផ្សារ ភោជនីយដ្ឋាន និង​ទី​កន្លែង​ធ្វើការ​ជាដើម​។

​សូម​បន្ត​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​គ្រប់​ពេល​។ បើ​មាន​ចម្ងល់​ឬ​ការសង្ស័យ​ណាមួយ សូម​ទូរស័ព្វ​ទៅ​លេខ ១១៥ ជាបន្ទាន់​។​

​យើងទាំងអស់គ្នា ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​រ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ប្រទេស ៕