កណ្ដាល ៖ នៅថ្ងៃ អាទិត្យ ១១ កើត ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ២៥ នាទី រសៀល នៅឃុំ សំរោងធំ មានការចុះសួរសុខទុក្ខសំណេះសំណាលនិងនំាយកអំណោយរួមទំាង ថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៥០ គ្រួសារ មកពីភូមិចំនួន ៤ គឺ ភូមិ ជ័យឧត្តម ២ ភូមិ ព្រែកតាកែវ ភូមិ ព្រែកតាកែវ ២ និង ភូមិ ជ្រោយដង ដែលមានទីតាំងស្ថិតនៅស្នាក់ការគណបក្សប្រជាជនឃុំចំនុច ភូមិព្រែកតាកែវ២ ដឹកនាំដោយលោក ឯក សុផាត ប្រធានក្រុមការងារចុះជួយឃុំ សំរោងធំ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក និង ជាប្រធានគណៈបក្សប្រជាជនស្រុកកៀនស្វាយ ។

រួមដំណើរជាមួយ លោក វរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ លោក លោកស្រីអធិការ រង គ្រប់ផែន លោក នាយផ្នែកគ្រប់ផែ្នក លោក នាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ លោក ទេព ឈួន មេឃុំ និង ជាប្រធាន គណបក្សប្រជាជនឃុំ សំរោងធំ និង មន្ត្រី ក្រោមឱវាទ ។

អំណោយ និង ថវិកា ដែល ១ គ្រួសារៗទទួលបានមាន ៖
~ អង្ករ ១០គីឡូក្រាម
~ មី ០១ កេសតូច
~ ត្រីខ ០១ យួរ
~ សារ៉ុងចំនួន ១
~ ថវិកា ២០០០០ម៉ឺនរៀល ។

នៅក្នុងឱកាសនោះដែរ លោក ឯក សុផាត បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋអោយគោរពនិងអនុវត្តវិធានការ ការពារជំងឺឆ្លង កូវីដ ១៩ របស់រាជរដ្ឋាភិបាល ( ៣ កុំ ៣ ការពារ ) និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានអោយបានល្អ។

លោក ព្រំ សំណាង អធិការនគរបាលស្រុក ក៏បានធ្វើការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការយល់ដឹងអំពី ភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧ យ៉ាងផងដែរ ៕