​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​លិខិត បាន​ចេញ​លិខិត​សម្រេច កែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​មាន​ស្រាប់​ក្នុងប្រទេស​ ។

​សេចក្តីសម្រេច លើកឡើងថា ដោយ​សង្កេង​ឃើញ មាន​រថយន្ត​មួយ​ចំនួន ជាពិសេស​ប្រភេទ ដែល​មាន​ឆ្នាំ​ម៉ូ​ដែល ក្រោម​ឆ្នាំ​២០១៦ មាន​សភាព​ចាស់ ហើយ​ម្ចាស់​មាន​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ និង​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការបង់ព​ន្ធ​អា​ក​រលើរថយន្ត​មាន​ស្រាប់​ក្នុង​ប្រទេស​កាន់តែ​មាន​ភាពរលូន ប្រកបដោយ​សមធម៌ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ស​ម្រេច​ជាថ្មី ន្ន​។​

​ចំពោះ រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ និង​អាករ​នាំចូល មាន​ស្រាប់​ក្នុងប្រទេស ត្រូវ​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធគយ លើ​តម្លៃ​រថយន្ត​ចង្កូត​ឆ្វេង គឺ​
១-​ឆ្នាំ​ម៉ូ​ដែល ចាប់ពី​ឆ្នាំ​២០១៥ ចុះ បន្ថយ ២០%​។
២-​ឆ្នាំ​ម៉ូដេ​ល ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្ន​២០១៨ បន្ថយ ១៥% និង​
៣-​ឆ្នាំ​ម៉ូ​ដែល ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ បន្ថយ ១០%​។​

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម ៖