ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យសកម្មភាពរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត ដែលសហការជាមួយអាជ្ញាធរស្រុកបាធាយ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំពាក់ព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ផ្តើមអនុវត្តផែនការកែលំអរសួន ដោយដាំផ្កាតាមសួនបណ្តោយផ្លូវជាតិលេខ៦ ប្រវែង ៣០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តខេត្តកណ្តាល រហូតដល់រង្វង់មូលស្គន់ ស្រុកជើងព្រៃ។
គួរបញ្ចាក់ដែរថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងការកែលំអសោភ័ណ្ឌភាពសួនឲ្យមានភាពស្រស់បំព្រង។ សួនតាមបណ្តោយផ្លូវជាតិលេខ៦ ប្រវែង៣០គីឡូម៉ែត្រ ត្រូវបានយកចិត្តទុកដាក់ និងថែទាំជាប្រចាំ ពីសំណាក់អាជ្ញាធរស្រុក អាជ្ញាធរឃុំតាមបណ្តោយផ្លូវជាតិលេខ៦ សម្រាប់គម្រោងកែលំអរសោភណ្ឌភាពសួន ដោយការដាំផ្កាលំអរតាមបណ្តោយសួនត្រូវបានចាប់ផ្តើមនាដើមរដូវវស្សានេះ៕