នា​រសៀល​ថ្ងៃ ពុធ ១៥​រោច ខែ​ភ​ទ្រ​ទ​ប ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ ត្រៀម​អនុវត្ត ភារកិច្ច តាម​បទបញ្ជា លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពេល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ ។

​នា​ឱកាស​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​មានប្រសាសន៍​ណែនាំ​បន្ថែម នូវ​ការពង្រឹង​ការងារ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ និង​ចូលរួម​ប្រឆាំង​ទប់ស្កាត់ នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​ផ្សេងៗ​របស់​ក្រសួង​សុខាភិបាល​៕