​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២១ លោក​វរសេនីយឯក ព្រំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ដែលជា អំណោយ​របស់ លោក​អភិបាលស្រុក​កៀនស្វាយ នគរបាល​ស្រុក និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ ដល់​មន្ត្រី​ផ្នែក​សណ្ដាប់ធ្នាប់​ចរាច​រណ៍ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ។​

​អំណោយ​ទាំងនោះ រួមមាន អង្ករ ១០០ គីឡូក្រាម ថវិការ​សរុប​១៥០០០០០​រៀល ( មួយ​លាន​ហាសិប​ម៉ឺន​រៀល​) ។​

​លោក​អនុសេនីយ៍ទោ តុ​ន ផល្លី ជា​មន្ត្រី​ផ្នែក​សណ្ដាប់ធ្នាប់​ចរាច​រណ៍ កំពុង​ជួប​ការលំបាក​ទីទាល់ក្រ ក្នុង​ក្រុម​គ្រួសារ កំពុងតែ​សំរាក​ព្យាបាល​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ និង មាន​ជំងឺលើសឈាម ស្ថិតនៅក្នុង​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ៕