​បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​ការងារ​កងរាជអាវុធហត្ថ ៩​ខែ និង​ទិសដៅ​ត្រីមាស​៤ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពេល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួចមក នា​រសៀល ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​បន្ត​នូវ​ខ្លឹមសារ​របស់ លោក នាយ​ឧត្តមសេនីយ៍ ក៏ដូចជា ពង្រឹង​ការងារ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​ការងារ​ដែល​ត្រូវ​អនុវត្ត​មួយចំនួន​ទៀត តាម​ប្រព័ន្ធ Online (Google Meet) ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១ ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ណែនាំ ដល់​នាយទាហាន តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ត្រូវ​ក្រើនរំលឹក​ដល់​សមាជិករ​បស់​ខ្លួន​គ្រប់​រូប​ឲ្យ​បន្ត​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ​នានា របស់ ក្រសួង​សុខាភិបាល និង វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ដើម្បី​បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ជាពិសេស មេ​រោគកូ​វីដ​-១៩ បំប្លែង​ថ្មី ឌែ​លតា ហើយ​ត្រូវ​បន្ត​រួម​ចំណែក​អនុវត្ត បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ត​ទៅ​មុខ​ទៀត​ដោយ​ឥត​រុញ​រា ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ប្តេជ្ញា​ខ្ពស់ ស្រប​តាម​បទបញ្ជា​ថ្នាក់លើ​៕
#PhnomPenhGRK