ភ្នំពេញ ៖ យោង​តាម​ព្រះរាជក្រឹត្យ​ចំនួន​៧ ដែល​បាន​ឡាយ​ព្រះ​ហត្ថលេខា​ដោយ សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ត្រាស់​បង្គាប់​ធ្វើការ​ផ្លាស់ប្តូរ អភិបាលខេត្ត​ចំនួន ៧​រូប រួមមាន​:

​ទី​១ ៖ ឯកឧត្តម ម៉ៅ ធនិន ប្តូរ​ពី​អភិបាលខេត្ត​ពោធិ៍សាត់ ទៅ​ជាភិ​បាល​ខេត្ត​កំពត​។​
​ទី​២ ៖ ​ឯកឧត្តម ជាវ តា​យ ប្តូរ​ពី​អភិបាល​ខេត្ត​កំពត ទៅជា​អភិបាលខេត្ត​ពោធិ៍សាត់​។​
​ទី​៣ ៖​ ​ឯកឧត្តម សុខ លូ ប្តូរ​ពី​អភិបាលខេត្ត​កំពង់ធំ ទៅជា​អភិបាលខេត្ត​បាត់ដំបង​។​
​ទី​៤ ៖​ ​ឯកឧត្តម ងួន រតនៈ ប្តូរ​ពី​អភិបាលខេត្ត​បាត់ដំបង ទៅជា​​ខេត្ត​កំពង់ធំ ។​
​ទី​៥ ៖​ ​ឯកឧត្តម ស្វាយ សំ​អ៊ាង ប្តូរ​ពី​អភិបាលខេត្ត​មណ្ឌលគិរី ទៅ​ជា​អភិបាលខេត្ត​ស្ទឹងត្រែង​។​
​ទី​៦ ៖​ ​ឯកឧត្តម ញ៉ែម សំអឿន “​ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​រតនគិរី​”​។​
​ទី​៧ ៖​ ​ឯកឧត្តម ថង សាវុន ពី​អភិបាលខេត្ត​រតនគិរី ទៅ​ជា​អភិបាលខេត្ត​មណ្ឌលគិរី​ ។ ​