ខេត្ត​កំពង់ចាម ៖ នៅ​រសៀល ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ទទួល​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមការងារ​អធិការកិច្ច​ពលករ បរទេស​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​ក្នុង​ខេត្ត​កំពង់ចាម ដែល​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ អនុប្រធាននាយកដ្ឋាន​ជនបរទេស​អន្តោប្រវេសន៍​ជា​អ្នកវិនិយោគ​ឯកជន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អធិការកិច្ច​ពលក​រប​រទេស​ប្រចាំ​ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ឧត្តមសេនីយ៍​ស្នងការ​រង អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​សហការី​។​

​គួរ​បញ្ចាក់​ដែរ​ថា កាលពី​ឆ្នាំ​២០១៩ ក្រុមការងារ​អធិការកិច្ច​ពលក​រប​រទេស លើ​ការងារ​ចុះ​ពិនិត្យ​លើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស នៅតាម​បណ្តា​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម បាន​សរុប​ចំនួន​៥៤៤​នាក់ ស្រី​១៧២​នាក់ មាន​១៥​សញ្ជាតិ ក្នុង​នោះ​រក​ឃើញ​អ្នក​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​០៦​នាក់ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ក​ក្នុង​ម្នាក់ៗ​៥០​ម៉ឺន​រៀល សរុប​៣​លាន​រៀល​។​

​ដោយឡែក សម្រាប់​ឆ្នាំ​២០២០​នេះ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​រៀបចំ​គ្រឹះស្ថាន អាជីវកម្ម​នានា​ចំនួន​៦៣​កន្លែង​ទូ​ទាំ​ខេត្ត ដើម្បី​ត្រៀម​ចុះ​អធិការកិច្ច​លើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស ដើម្បី​អនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​៕