​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​មុខ រួមមាន មី ត្រីខ ស្ក​គ្រាប់ ព្រមទាំង ម៉ាស់ និង​ជែល​លាងដៃ ចែកជូន​ដល់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​នឹង អង្គភាព​ចំណុះ ដើម្បី​ចែក​ជូន​បន្ត​ដល់​បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នៃ​ការ​បែក​ចែក​នោះ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​រយៈកាល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​ផ្ទាល់ខ្លួន​និង​គ្រួសារ ដោយ​មមាញឹក​ក្នុង​ការចូលរួម​បំពេញ​ការងារ​ស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេស​បេសកកម្ម​ដ៏​ធំ​ចំពោះ​មុខ​គឺ​ចូលរួម បង្កា ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩៕