​នា​ព្រឹក ថ្ងៃអាទិត្យ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​ថវិកា​ចំនួន ០៤​លាន​រៀល និង​ទេយ្យវត្ថុ​រួមមាន​អង្ករ​ចំនួន ០២​តោន​, ទឹក​សុទ្ធ​ចំនួន​៨០​កេស​, ទឹកក្រូច​កូកា​៥០​កេស​, មី​៤០​កេស​, ទឹកត្រី​ទឹកស៊ីអ៊ីវ​៤០​យួរ​, ត្រីខកំប៉ុង​០៤​កេស​, ស្ករ​គ្រាប់​០៤​កេស ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ចំនួន​០២ គឺ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ព្រោះតែ​បញ្ហា កូវី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ពិធី​កាន់បិណ្ឌ នៅ​តាម​វត្ត​អារាម​ក្នុងឆ្នាំនេះ ត្រូវបាន​រឹតត្បិត ដោយ​មិន​មាន​ការជួបជុំ ឈរលើ​គោលការណ៍ ៣​ការពារ ៣​កុំ ទើប​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិន​បាន​អញ្ជើញ​ទៅ​វត្ត​ដើម្បី​កាន់បិណ្ឌ​ដោយផ្ទាល់ ត្រឹម​ចាត់​ក្រុមការងារ នាំយក​ថវិកា និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​ប៉ុណ្ណោះ​៕