​នៅ​រសៀល​ថ្ងៃ​សៅរ៍ ៤​រោច ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​និវត្តន៍​ពី​ក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះរាជ​សកម្មភាព​ពិនិត្យ​ព្រះរាជសុខភាព​។​

​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕