​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ស៊ីណូ​វ៉ាក់ (Sinovac) របស់​ក្រុមហ៊ុន​ចិន ចំនួន ៣​លាន​ដូស​បន្ថែមទៀត ដែល​ជា​ការបញ្ជាទិញរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​។ វ៉ាក់សាំង​ដែល​កម្ពុជា បាន​បញ្ជា​ទិញ​មក​នៅ​ពេល​នេះ គឺ​សម្រាប់​បម្រើ​ដល់​ការចាក់​ជូន​កុមារ​អាយុ ៦​ឆ្នាំ ទៅ​១២​ឆ្នាំ​។ នៅ​ចុងខែ​នេះ ក៏​នឹង​មាន​វ៉ាក់សាំង​មកដល់​ប្រមាណ ៣​លាន​ដូស​បន្ថែមទៀត​។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​យក​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ គឺជា​យុទ្ធសាស្ត្រ​លើ​សមរភូមិ​សង្គ្រាម​ជាមួយនឹង​សត្រូវ​ឥត​ស្រមោល​កូវី​ដ​១៩​នេះ​។ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​អង្គ​បដិបក្ខ​រឹងមាំ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ឥទ្ធិពល​មេរោគ ហើយ​ក៏​ជួយ​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​ផងដែរ​។​

លទ្ធផល​ដែល​កម្ពុជា​សម្រេចបាន​លើ​ការងារ​ចាក់​វ៉ាក់សាំង​នេះ បាន​ធ្វើឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​មេ​រោគកូ​វីដ​១៩​នៅក្នុង​ប្រទេស ជា​ពិសេស​ជួយ​កាត់បន្ថយ​នូវ​អត្រា​ទទួលមរណភាព របស់​ប្រជាពលរដ្ឋ​ពី​ឥទ្ធិពល​ជំងឺ​កូវី​ដ​១៩៕