ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី ១៤​កញ្ញា​នេះ​ថា ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការដាក់ចេញ​នូវ​គោលនយោបាយ ដែល​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធិភាព​ទៅនឹង​ការវិវឌ្ឍ និង​តម្រូវការ​ជាក់ស្តែង​របស់​សង្គម​។ ដើម្បី​សម្រេចបាន​នូវ​គោលនយោបាយ​ទាំងនោះ យុទ្ធវិធី​ដែល​បាន​ដាក់ចេញ តែង​មាន​ភាពបត់បែន និង​រស់​រវ៉ើក ធ្វើយ៉ាងណា​ឲ្យ​គោលនយោបាយ​ទាំង​នោះ អាច​សម្រេចបាន​ដោយ​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធ​ផល​ជូន​ជាតិ និង​មាតុភូមិ​។

​ឯកឧត្តម ហ៊ុន ម៉ា​នី បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​នានា​របស់​គណបក្ស​ដែល​បាន​ដាក់ចេញ​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​។ ទោះជា​យ៉ាងនេះក្តី ក្នុង​កាលៈទេសៈ​ជំងឺ​កូវី​ដ ១៩ ការប្រមូលផ្តុំ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ខ្មែរ​ទាំងអស់​គឺជា​ភារកិច្ច​ចម្បង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ធ្វើ ៕

https://www.facebook.com/HunManyCambodia