ខេត្ត​កណ្តាល ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​និង​លោក​អ៊ូ ឈាង​អភិបាលស្រុក​កៀនស្វាយ​នៅ​រសៀល​ថ្ងៃទី​១០​ខែ​កញ្ញា​ឆ្នាំ​២០២១​លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង​អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ដឹកនាំ​មន្ត្រី​នាំយក​ថវិកា​.​អង្ករ​និង​សំភារៈ​ចូល​បុណ្យ​សព​លោក​ហែម សា​រ៉ា ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជា​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​រស់នៅ​ភូមិ​តា រាប​ឃុំ​គគីរ​ក្នុងនោះ​លោក​អភិបាលស្រុក​កៀនស្វាយ​ចូល​បុណ្យ​១​លាន​រៀល​និង​លោក​មុត សារិទ្ធ​មេភូមិ​ស្លាប​តា​អោន​២០​ម៉ឺន​រៀល​ផងដែរ (​សរុប​ទាំងអស់​ថវិកា​ចំនួន​៣.៨៦០.០០០​រៀល​) បាន​ចូល​បុណ្យ​សព​លោក ហែម សា​រ៉ា​ជា​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ដែល​បាន​ទទួល​មរណៈភាព​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតហេតុ​នៅ​ថ្ងៃទី​០៩​ខែ​កញ្ញា​ឆ្នាំ​២០២១​វេលា​ម៉ោង​២០.១៥​នាទី នៅលើ​ដងផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គីឡូ​ម៉ែត​លេខ​២៥-២៦​ស្ថិតនៅក្នុង​ភូមិ​ស្តៅកន្លែង​២​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​លោក ព្រុំ សំណាង បន្តថា នៅ​មុនពេល​
​កើតហេតុ​ខាងលើ​លោក​ហែម សា​រ៉ា បាន​ជិះ​ម៉ូតូ​ម៉ាក​AIR BLADE ព​ណ៍ស​-​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1BX-4545 បាន​បើកបរ​ក្នុងទិសដៅ​ពិ​ភ្នំពេញ​ទៅ​អ្នក​លឿង​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ជនរងគ្រោះ​បាន​ធ្លាក់​សម្ភា​រះ​ផ្ទាល់ខ្លួន​នៅ​លើ​ថ្នល់ជាតិ​ហើយ​បាន​ឈប់​ម៉ូតូ​ដើម្បី​ទៅ​រើស​សម្ភារៈ​ពេលនោះ​ស្រាប់តែ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA DRAEM C125 ពណ៌​ទឹកប្រាក់ ស៊េរី​2018​ពាក់​ផ្លាកលេខ ភ្នំពេញ 1CY-4217 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​បាន​បុក​ជនរងគ្រោះ​បណ្តាលឲ្យ​ស្លាប់​នៅហ្នឹងកន្លែង​កើតហេតុ​ចំនែក​អ្នកបើកបរ​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្រាវជ្រាវ​តាម​នីតិវិធី ។ ចំណែក​សាកសព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួរ​បញ្ចាក់​ថា លោក​ឧត្តមសេនីយ៍ទោឈឿ​ន​សុចិត្ត​ស្នងការ​ខេត្ត​កណ្តាល​បាន​ចេញសង​ថវិកា​ចំនួន​១​លាន​រៀល​ដែល​លោ​ល​ហែម សា​រ៉ា​បាន​ចំពាក់​គេ ៕