​នា​រសៀល​ថ្ងៃ សុក្រ ៤​កើត ខែ​ភ​ទ្រ​ទ​ប ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល ឧបករណ៍​តេស្ត​រហ័ស (Rappid Test) ចំនួន​២០០០​តេស្ត​, ឱសថ​បុរាណ​ចិន Lianhua Qingwen ចំនួន​០២​កេស ស្មើនឹង ៨០០​ប្រអប់​, ជែល​លាងដៃ​៤៦០​ដប និង​ម៉ាស៊ីន UV សម្លាប់​មេរោគ​ចំនួន​០៥​គ្រឿង ពី លោកស្រី យ៉ែម គន្ធី និង​ស្វាមី ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោកស្រី យ៉ែម គន្ធី និង​ស្វាមី ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ឱសថ​បុរាណ​ចិន ឧបករណ៍​តេស្ត​រហ័ស ជែល​លាងដៃ និង​ម៉ាស៊ីន UV សម្លាប់​មេរោគ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕