កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​គណៈកម្មការ ស​.​អ​.​ក ខេត្ត អមដំណើរ​ដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាខេត្ត -​កងកម្លាំង​ទាំង​បី​ប្រភេទ និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ដល់​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជន ចំនួន​៣៤ គ្រួសារ រស់នៅ​ក្នុង​ភូមិ​សំបួរ​សែន​ជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​