​នា​ល្ងាច ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ផ្លែ​មៀន​តា​ង៉ែ​ន​ចំនួន ៣​តោន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន​សែន តាមរយៈ​ក្រុមការងារ របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដើម្បី​ចែក​ជូន​ដល់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​មមាញឹក​រួមចំណែក​ក្នុង​យុទ្ធនាការ បង្កា និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ជាពិសេស បំពេញ​បេសកកម្ម​ការ​ពារ​តាម​គោលដៅ​មណ្ឌល​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​។​

ក្នុងនាម​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជំនួស​មុខ​ឲ្យកម្លាំង កងរាជអាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរស របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល​សម្ដេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​របស់​កងកម្លាំង​គ្រប់​ប្រភេទ និង​គ្រប់​កាលៈទេសៈ​។

ជាក់ស្តែង​ការឧបត្ថម្ភ​ផ្លែ​មៀ​នតា​ង៉ែ​ន ចំនួន ៣​តោន ដល់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺជា​ការលើកទឹកចិត្ត​យ៉ាង​ធំធេង ដល់​កងកម្លាំង​ក្នុង​ការបន្ត​បេសកកម្ម ជួយ​ដល់​ប្រជាពលរដ្ឋ ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ស្ម័គ្រស្មោះ ក្នុង​ស្មារតី​លះបង់​ខ្ពស់ ទាំង​កម្លាំងកាយ​កម្លាំង​ចិត្ត ពេលវេលា​ផ្ទាល់ខ្លួន​និង​គ្រួសារ​៕
#PhnomPenhGRK