ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ សួរសុខទុក្ខ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ មណ្ឌល​សម្រាក​ព្យាបាល​កូវី​ដ​-១៩ ចំនួន​២​គោលដៅ ក្នុងនោះ​គឺ គោលដៅ​មណ្ឌល​សម្រាក​ព្យាបាល​កូវី​ដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី និង គោលដៅ​មណ្ឌល​សម្រាក​ព្យាបាល​កូវី​ដ​-១៩ ដឹព្រេ​មៀរ សែន សុខ​។

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុម​ការងារ​ក៏​បាន​នាំយក​នូវ អាហារសម្រន់ និង​ភេសជ្ជៈ ជូន​ដល់​កងកម្លាំង និង​ឆ្លៀត ត្រួតពិនិត្យ​ទីកន្លែង​ប្រតិបត្តិ​ការងារ និង​ស្នាក់នៅ​ប្រចាំថ្ងៃ ក៏​ដូច​ជា​សម្ភារៈ​គ្រឿង​បំពាក់​សម្រាប់​ត្រៀម អន្តរាគមន៍​ចាប់​បង្ខំ បុគ្គល​ដែល​គេចវេស​មិន​ធ្វើ​ចត្តា​ឡី​ស័ក និង​មិន​ព្រម​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល នៅ​តាម​ទីតាំង​ឈរជើង​ការពារ​មណ្ឌល​សម្រាក​ព្យាបាល​ទាំងពីរ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕
#PhnomPenhGRK