ស្រុក​កៀនស្វាយ ៖ នៅ​ថ្ងៃ​ច័ន្ទ ៧​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ។​

​លោក​វរ​សេនី​ឯក​ព្រុំ​សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ក្នុងនាម​ជា​ឪពុកម្តាយ និង​ជា​អាណា​ព្យាបាល​តែងតែ​ផ្ដល់​ភាព​កក់ក្តៅ​ដល់​មន្ត្រី​ថ្នាក់ក្រោម​នឹង​ជួយ​ឧបត្ថម្ភ​ជានិច្ច​ចំពោះ​កូនចៅ​រស់នៅ​ក្រោម​ឱវាទ មិន​ថា​តិច​ឬ​ច្រើន ។​

​លោក​វរ​សេនី​ឯក​ព្រុំ​សំណាង អធិការ​នគ​បាល​ស្រុក​កៀនស្វាយ​តែងតែ​យក​អា​រ​ម្មណ៌និង​ភាពជានាក់​ដឹកនាំដ៏​ល្អ​ផ្តល់​ទៅ​ដល​មន្ត្រី​របស់​ខ្លួន​ជានិច្ច ។​

​ហើយ​ថ្ងៃនេះ​ដែរ​លោក​អធិការក៌​បាន​ជួយ​ឧបត្ថម្ភ​ដូចជា​÷
១.​អង្ករ​50​គីឡូក្រាម​
២.​មី​
៣.​ត្រី ខ​
៤.​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០​ម៉ឺន​រៀល​
​ជូន​ចំពោះ​លោក​អនុសេនីយ៍ទោ ហៀក អ៊ឹម​សាក់ ដែល​មាន​កូន​ម្នាក់​នឹង​ជីតា​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ជួប​ការលំបាក នឹង រងគ្រោះ​ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វិដ​១៩ ។​

​គណៈ​នោះ​ដែរ​លោក​អធិការ​ក៏​បាន ផ្តែផ្ដាំ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីក្រោមឱវាទ​ទាំង​អស់កំ​ភ្លេច សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ជាពិសេស​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ៣ ការពារ​និង ៣​កុំ អោយបាន ខ្ជាប់ខ្ជួន​៕