​នា​រសៀល​ថ្ងៃ​ពុធ ០២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Zoom Meeting ) ស្ដីពី​ការ​រឹតបន្តឹង​ង​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ចំពោះ​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី លិខិត​លេខ​០២០/០២១ ស​ណន ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ដោយ​មាន​ការចូលរួម​ពី​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ គណៈ​អភិបាលខណ្ឌ​ទាំង​១៤ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ម្ចាស់​បុរី​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​