នា​ព្រឹក​ថ្ងៃ ពុធ ២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​១​តោន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ផ្លែ​មៀន​តា​ង៉ែ​ន សរុប​ចំនួន​១២០០​គីឡូក្រាម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន តាមរយៈ​ក្រុមការងារ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ដើម្បី​ចែក​ជូន​ដល់ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ជំនួស​មុខ​ឲ្យកម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ឱវាទ​ទាំងអស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​សប្បុរស របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​និច្ច​ជា​កាល​សម្ដេច​ទាំង​ពីរ​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​របស់​កងកម្លាំង​គ្រប់​ប្រភេទ ជាពិសេស​ឧបត្ថម្ភ​ផ្លែ​មៀ​នតា​ង៉ែ​ន ដល់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕