ក្នុងឱកាស​ចុះ​បំពេញបេសកកម្ម ជួយ​ប្រមូល​ទិញ​ផលិតផល​ផ្លែ​មៀន ពី​ប្រជាកសិករ នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៌​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន យក​មក​ចែក​ជូន​រដ្ឋ​បាល​ស្រុក​ទាំង ១៣ និង ក្រុង ១ នៅក្នុង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ដែល​ផ្តល់ជូន​រដ្ឋបាល​ខេត្ត​បាត់ដំបង នាពេល​នេះ​រួមមាន ៖ កុំព្យូទ័រ​យូរ​ដៃ​ចំនួន ០៦​គ្រឿង​, ម៉ាស៊ីន​ព្រីន​ធើ ចំនួន ០៦​គ្រឿង​, វិទ្យុទាក់ទង​ចំនួន ១៥​គ្រឿង​, ម៉ាស៊ីនភ្លើង​ចំនួន ០១​គ្រឿង និង​ថវិកា​ចំនួន​មួយ​ចំនួន​ផងដែរ ៕