នា​រសៀល ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល ត្រីខកំប៉ុង ចំនួន​៤០០​កេស រួម​នឹង​ថវិការ​២០​លាន​រៀល ពី អ្នកនាង ច​ន ច័ន្ទ​លក្ខិណា តំណាងឲ្យ អ្នកឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា អគ្គនាយក បុរី​ឡេង​ណា​វ៉ាត់​ត្រា និង​លោកជំទាវ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា និង​លោកជំទាវ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ត្រីខកំប៉ុង និង​ថវិកា ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕