ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ចូល​រួមចំណែក​ជាមួយ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​ទិញ​ផ្លែ​មៀន (​តា​ង៉ែ​ន​) ពី​ប្រជាកសិករ​ចំនួន​៣០​តោន ដើម្បី​ចូលរួម​ដោះស្រាយ ជូន​ប្រជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​។​

​ក្នុងនោះ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ខេមរភូមិន្ទ និង​ជា​នាយករង​ខុទ្ទកាល័យ សម្តេច​តេជោ ហ៊ុន សែន បាន​ចាត់ចែង​ក្រុម​ការងារ​ដើម្បី​រៀបចំ​ដឹក​ផ្លែ​មៀន (​តា​ង៉ែ​ន​) ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹក​ថា ៖​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ប្រមូល​ទិញ​ផ្លែ​មៀន និង​តា​ង៉ែ​ន របស់​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ ដែល​ជួបប្រទះ​នូវ​បញ្ហា ក្នុង​ការនាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​១៩​។ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ផ្លែ​មៀន​ដែល​សម្តេច​ប្រមូល​ទិញ ពី​កសិករ​ដាំ​ដុះ​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ នឹង​យក​ទៅ​ចែក​ជូន​កងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និង​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​៕