(​ស្រុក​អូររាំងឪ​) ៖ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក លឿង រដ្ឋា​អធិការ​ស្រុក​អូររាំងឪ សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង​ថា​លោក​អធិការ​មិន​បាន​ទទួល​លុយ​៧០​សិប​ម៉ឺន​ពី​លោក​រុង ម៉ា​រ៉ា​ឌី មន្ត្រី​នគរបាល​ស្រុក​អូររាំងឪ​ទេ​ ។

​ឆ្លើយតបតាម​ទូរស័ព្ទ​ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ​លោក​អធិការ​ស្រុក​អូររាំងឪ​ពាក់ព័ន្ធ​រឿង​លុយ​៧០​សិប​ម៉ឺន​ហើយ​លោក​អធិការ​ក៍​បាន​ឆ្លើយតប​ថា​រឿង​លុយ​នេះ​មិន​ពិត​ទេ លោក​មិន​បាន​ទទួល​លុយ​ពី​លោក រុង ម៉ា​រ៉ា​ឌី ទេ​ដែល​ជា​មន្ត្រី​នគរបាល​ស្រុក​អូររាំងឪ​ទេ លោក​អធិការ​សូម​បដិសេធ​ទាំងស្រុង ហើយ​លោក​អធិការ​បន្ត​ថា​លោក​រុង ម៉ា​រ៉ា​ឌី ជា​មន្ត្រី​ខិលខូច​នៅក្នុង​អង្គភាព​និង​នៅ​ស្រុក​អូររាំងឪ​។​

​លោក​អធិការ​បន្ត​ថា​ពេល​បើក​អង្គប្រជុំ​១​ខែម្តង​ស្រាប់តែ​លោក​រុង ម៉ា​រ៉ា​ឌី បាន​ទ្បើង​និយាយថា លោក​សូម​គេចវេស​ពី​ការងារ​ដើម្បី​ទៅ​រត់​តាក់ស៊ី​ពេលព្រឹក​ហើយ​លោក​និង​ជួយ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ចំនួន​៧០​សិប​ម៉ឺន​ចំពោះ​ការស្នើសុំ​ពី​លោក​រុង​ម៉ា​រ៉ា​ឌី​ដែល​ជា​មន្ត្រី​នគរបាល​ស្រុក​អូរ​រាំ​ឪ លោក​អធិការ​មិន​ព្រម​តាម​ការស្នើសុំ​ពី​លោក​រុង ម៉ា​រ៉ា​ឌី​ទេ​ហើយ​លោក​អធិការ​មិន​ថ្នាក់​ថោកទាប​យក​លុយ​ពី​លោក​រុង ម៉ា​រ៉ា​ឌី​ទេ​លោក​អធិការ​សូម​បដិសេធ​ទាំងស្រុង​។​

​ជា​ចុងក្រោយ​លោក​អធិការ​សុំ​ធ្វើ​ការបកស្រាយ​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ពី​រឿង​លុយ​៧០​សិប​ម៉ឺន សូម​មុន​និង​ទ្បើង​ផ្សាយ​ស្ដាប់​ព័ត៌មាន​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ផ្សាយ​កុំ​ជឿ​គេ​តែ​ម្ខាង អាច​ទូរស័ព្ទ​សម្ភាសន៍​លោក​អធិការ​ផ្ទាស់​បាន​មុន​និង​ទ្បើង​ផ្សាយ ៕