ខេត្តតាកែវ​៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​(KAD) រួមជាមួយ លោកស្រី​មេធាវី ចាន់ ផូវ​ឌ្ឍ​នៈ​, លោកជំទាវ ហោ ណា​វីន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ និង ឯកឧត្តម ថាំង ប៊ុន​សុង និង លោកជំទាវ អឿន លក្ខិណា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង ផ្តល់​អំណោយ ជា​សម្ភារ​និង​ថវិកា ជូន​លោកយាយ លោកតា ក្រីក្រ ចំនួន ៣៥​រូប រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១​។

​អំណោយ​ដែល​បាន​ចែក​ជូន​រួមមាន​៖ ថវិកា​២០,០០០​រៀល សា​រ៉ុង​១ v​ក្រ​ម៉ា​១ និង ប្រេង​លាប​រឹត​១​ដប​។ ជាមួយគ្នា លោកស្រី So Sopheaklida បាន​ចូលរួម​អំណោយ ជាកា​តាប​ដាក់​ខោអាវ កន្សែងពោះគោ សា​បូ រូប​ព្រះសម្មាសម្ពុទ្ធ ផងដែរ​។​

​ក្នុងឱកាស​នោះ លោកស្រី​មេធាវី​ប្រធាន បាន​ជម្រាប​ពី​សកម្មភាព​ចម្បងៗ និង ទិសដៅ​សំខាន់​របស់ សមាគម​ខ្មែរ​អភិវឌ្ឍន៍ គឺ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ក្រោម​ការដឹកនាំ​ប្រទេស​កម្ពុជា​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ។

​ក្រៅ​ពី​សំណេះសំណាល សាកសួរ​សុខទុក្ខ លោកស្រី​មេធាវី តាំង ស៊ីន​ហុង បាន​ណែនាំ​ឲ្យ​ពួកគាត់ ថែរក្សា​សុខភាព អនាម័យ ចូលរួម​ប្រយុទ្ធប្រឆាំង ជំងឺ​កូវី​ដ​១៩ និង​សូម​ជូនពរ​ឲ្យ​លោកយាយ លោកតា មាន​សុខភាព​ល្អ​ឡើងវិញ និង​ប្រកបដោយ​ព្រះពុទ្ធ​ពរ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​