រាជធានី​ភ្នំពេញ ÷ រសៀល​ថ្ងៃ​ពុធ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​សមាជិក​គណៈ​ប្រចាំការ នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (​គ​.​ប​.​ក​) អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​គណៈ​ប្រចាំការ នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (​គ​.​ប​.​ក​) ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​សំខាន់​ចំនួន ២ ៖
១-​ការវាយតម្លៃ​សភាពការណ៍​កូវី​ដ ទាំង​នៅ​ព្រំដែន ទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេស បន្ទាប់ពី​បាន​បញ្ចប់​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​ខេត្ត​សៀមរាប រយៈពេល​មួយ​សប្តាហ៍ និង​បន្ទាប់​ពី​ការបញ្ចប់​យុទ្ធនាការ​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ នៅ​ទូទាំង​ប្រទេស​រយៈពេល ២១ ថ្ងៃ​
២-​ទិសដៅ​ការងារ​បន្ត ។​

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​ខាងលើ ធ្វើឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូហ្សូម (Zoom) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​ប្រចាំការ នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (​គ​.​ប​.​ក​)៕

https://www.facebook.com/cambodiapolice/photos/a.737582792942585/4692708344096657/