​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ដ​កំពង់ចាម អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​ជាតិ​លេខ ៧១C រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​ក្នង​ទីប្រជុំជន ស្រុក​ចំការលើ​
​កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​ជាតិ​លេខ ៧១C រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​ក្នង​ទីប្រជុំជន ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត​បាន​ថ្លែងថា សមិទ្ធផល​នានា​ដែល​បាន​កើតឡើង និង​មាន​ការរីកដុះដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា គឺ​កត្តា​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​ឥតឈប់ឈរ ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

https://www.facebook.com/cambodiapolice/photos/a.737582792942585/4692708344096657/