ខេត្តកំពង់ចាម ៖ នៅវេលារសៀល ថ្ងៃអាទិត្យទី២៤ ឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារខេត្ត អាជ្ញាធរស្រុកកងមាស ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យសំណង់ការរដ្ឋានសាងសង់ច្រាំងព្រែកកុយ ប្រវែងជាង( ២៥០ ម៉ែត្រ) ដែលសំណង់ខាងលើនឹងសម្រេចរួចរាល់(១០០%) ហេីយ នៅខែក្រោយ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមនិងក្រុមការងារបន្តយកអំណោយរបស់ រដ្ឋបាលខេត្ត រួមមាន គ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គិសភ័យចំនួន២ គ្រួសារ ស្ថិតនៅភូមិ អន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម៕