(​ខេត្តតាកែវ​) ៖ មេខ្យល់​ចំនួន ៧ នាក់ ដែល​បាន​អះអាងថា ជា​តំណាង​ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​របស់​ក្រុមហ៊ុន (UNICITY) ត្រូវ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រៀបចំ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ក្រោយ ពី​ពួកគេ បាន​ប្រមូលផ្តុំ​មនុស្ស​ចំនួន​៣៨៥​នាក់ មកពី​ខេត្ត​តាកែវ កំពត កែប កណ្តាល និង​ខេត្ត​ផ្សេងៗ​ទៀត ប្រមូលផ្តុំ​គ្នា​នៅ​បូរី​រស្មី ស្ថិតនៅ​ភូមិ​ខ្សឹង សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​របស់​ក្រសួង​សុខាភិបាល​។​

​មេខ្យល់​ទាំង ៧​នាក់ ត្រូវ​បាន​បញ្ជាក់ថា ៖
១-​ឈ្មោះ ស៊ី ណាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​កែវ​ស្នា ឃុំ​ឃ្នេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​
២-​ឈ្មោះ ស្រេង បានិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តាមឿន ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​
៣-​ឈ្មោះ អ៊ុយ សិលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ សង្កាត់​កំពត ក្រុង​កំពត ខេត្ត​កំពត​។​
៤-​ឈ្មោះ ប៉ិច សា​បឿន ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​កែ​ស្នា ឃុំ​ឃ្នេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​
៥-​ឈ្មោះ កែវ ឌី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​គ្រួស ឃុំ​សូ​គង ស្រុក​កងមាស ខេត្ត​កំពង់ចាម ។​
៦-​ឈ្មោះ នូ ចន្ថន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​គ្រួស ឃុំ​សូ​គង ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​
៧-​ឈ្មោះ សន ឧត្ដម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បី សង្កាត់​ដំណាក់​ចង្អើរ ក្រុងកែប ខេត្ត​កែប​។​

​គួរបញ្ជាក់​ថា តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល រដ្ឋបាល​ខេត្ត​តាកែវ បាន​បន្ត​ការអនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ រយៈពេល ០៧​ថ្ងៃ​ចាប់ពី​ម៉ោង ២៣:៥៩​នាទី ថ្ងៃទី​១២ ដល់​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​រួម​ទាំង​ហាមឃាត់​ការជួបជុំ ហាមឃាត់​ការលក់ដូ​រគ្រឿង​ស្រវឹង ព្រមទាំង​ដាក់​បំរាម​គោចរ​ចាប់ពី​ម៉ោង ៩​យប់ ដល់​ម៉ោង ៣​ទៀប​ភ្លឺ​ជាដើម​ផងដែរ​៕