(​ភ្នំពេញ​)​នៅ​យប់​ថ្ងៃ​១៧ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​២​រំលង​អាធ្រាត​កម្លាំង​សមត្ថកិច្ច​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌប្ញស្សីកែវ ជិះ​ល្បាត​ពេលយប់​ក៍​បាន​ប្រទេះ​ឃើញ​បរុស​ម្នាក់​មាន​កាំភ្លើង​សៀត​នឹង​ចង្កេះ​នៅ​ចំណុច​ស្តុប​៥៩៨​កែង​ផ្លូវ​ជាតិ​លេខ​៥ ក្រុមទី​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ដោយ​មាន​ការសង្ស័យ​សម្ថកិច្ចក៍​បាន​ធ្វើការ​ឃាត់​ខ្លួន​ទៅ​លើ​បុរស​ម្នាក់​ដោយ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញាត្តិ ។​

​ជនសង្ស័យ​ឈ្មោះ ម៉ន តេវ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​សារពត៌មាន​ស្នាក់​នៅផ្ទះ​៦៩០Eo​ភូមិ​៤​ក្រុម​៤​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌប្ញស្សីកែវ​(​មាន​សារធាតុ​ញៀន​)

​សំភា​រះ​ដកហូត​រួម​មាន​
១/​អាវុធខ្លី​១​ដើម​ម៉ាក​lock 17 គ្មាន​លេខ​
២/​អាយ​កូប​១​គ្រឿង​
៣/​ម៉ូតូ​១​គ្រឿង​ម៉ាក M Slaz ផ្លាកលេខ​ភ្នំពេញ 1HR 4555​។​

​ចំពោះមុខ​អធិការដ្ឋាន ក៍​បាន​កសាង​សំណុំរឿង​បញូន​តាម​និតិវិធី​។​