​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ សុក្រ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ។​

​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ «​មាន់​ជល់​ហាយ​ឡាយ និង​អាប៉ោង​» ក្នុង​ទីតាំង​បាល់ទះ នៅ​ផ្លូវ​៩៨ (​ជាប់​អគ្គិសនី​កម្ពុជា​) សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ និង​ឃាត់ខ្លួន​បាន​មនុស្ស ៣២​នាក់ ស្រី​២​នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន ។​

​លោក​អភិបាលខណ្ឌ បានឲ្យដឹង​ទៀតថា​៖ ជន​ញៀន​ល្បែង​ដែរ​ឃាត់​ខ្លួន​ចំនួន ៣២​នាក់ ត្រូវ​កសាង​សុំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ នឹង​សាទរ ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​និង​សមត្ថកិច្ច ក្នុង​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​៕